រដ្ឋបាលក្រុងបាវិតនាំយកគ្រឿងឧបភោគបរិភោគ គ្រឿងប្រើប្រាស់និងថវិកាជូនដល់កងទ័ពជួរមុខនៅខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, August 25, 2025

រដ្ឋបាលក្រុងបាវិតនាំយកគ្រឿងឧបភោគបរិភោគ គ្រឿងប្រើប្រាស់និងថវិកាជូនដល់កងទ័ពជួរមុខនៅខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ


រដ្ឋបាលក្រុងបាវិតនាំយកគ្រឿងឧបភោគបរិភោគ គ្រឿងប្រើប្រាស់និងថវិកាជូនដល់កងទ័ពជួរមុខនៅខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ


(ខេត្តស្វាយរៀង): លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុង និង លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការសាលាក្រុងបាវិត នាំអំណោយទៅចែកជូនអង្គភាព ប្រចាំនៅទិសខេត្តព្រះវិហារ និងទិសខេត្តឧត្តរមានជ័យ ចំនួន ៧ អង្គភាព រួមមាន កងពលលេខ៧ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ សាលាក្រុងព្រះវិហារ វិរៈការពារព្រំលេខ ៤០២ កងវរ:សេនាតូចលេខ ២១១ បញ្ជាការដ្ឋានអង្គរក្ស និងសាលាក្រុងសំរោង។ 


ក្នុងឱកាសនោះ លោក លឹម សៀងហេង បានថ្លែងផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ជូនដល់បងប្អូនដែលជាវីរៈកងទ័ពទាំងអស់នៅជួរមុខទិសប្រាសាទព្រះវិហារ ដែលបានចូលរួមការពារជាតិមាតុភូមិពីសត្រូវឈ្លានពាន។ 

ជាមួយគ្នានេះ លោកបានកោតសរសើរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ វីវៈកង ទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុង កិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានា បាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។


លោកបានបន្តថា ក្នុងនាមរដ្ឋបាលក្រុងបាវិតសូមអរគុណសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ ដល់រដ្ឋបាលក្រុងបាវិតកន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។


សូមបញ្ជាក់ថា អំណោយរួមមាន៖ អង្ករចំនួន ១២ តោន មីចំនួន ៨៣០ កេស ទឹកសុទ្ធចំនួន ៦០០ កេស ត្រីខកំប៉ុងចំនួន ៦ កេស និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគមួយចំនួន ព្រមទាំងថវិកាចំនួន ៧០,០០០,០០០ រៀល ដែលបានមកពីការចូលរួមរបស់មន្ត្រីរាជការ សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាវិត៕

ដោយ:ភក្ដី














No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages